(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្នលោក Barack Obama ធ្លាប់បានថ្លែងឲ្យដឹងថា រូបលោក និងក្រុមគ្រួសារ នឹងបន្តរស់នៅក្នុងទីក្រុងធំ Washington D.C ដដែល ក្រោយពេលរូបលោកចាកចេញពីសេតវិមាន ពោលគឺក្រោយពេលចប់អាណត្តិ ជាប្រធានាធិបតី ២អាណត្តិនៅក្នុងខែមករា ឆ្នាំ២០១៧ខាងមុខ។
សារព័ត៌មាន Mansion Global បានផ្សាយថា អូបាម៉ា និងស្រ្តីទី១ពិភពលោក Michelle នឹងរស់នៅក្នុងផ្ទះដែលមានទំហំ ៨២០០ម៉ែត្រក្រឡា ដែលមានបន្ទប់គេង៩ មានបន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាងហែលទឹក និងសួនជុំវិញផ្ទះផងដែរ ស្ថិតនៅក្នុងតំបន់ Kalorama សង្កាត់ D.C រដ្ឋ Washington សហរដ្ឋអាមេរិក ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៨ មានតម្លៃ ៥.៣លានដុល្លារ និងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ផ្ទះនេះមានតម្លៃ ៦.៣លានដុល្លារ៕
សូមទស្សនារូបភាពជាច្រើនទៀត មានដូចខាងក្រោម៖