(ជប៉ុន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទៅដល់ Hiroshima កន្លែងដែលអាមេរិកទម្លាក់គ្រាប់បែកបរិមាណូ ក្នុងជំនាន់សង្គ្រាមលោកលើកទី២ និងជាប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូងគេដែលទៅកាន់ទីក្រុងមួយនេះ Hiroshima។
នៅក្នុងព្រឹត្តិការណ៍គោរព្វវិញ្ញាក្ខន្ធនេះផងដែរ លោក អូបាម៉ា មិនបានពោលពាក្យសុំទោសទៅកាន់ប្រជាជនជប៉ុន ចំពោះទង្វើរបស់អាមេរិក ដែលបានទម្លាប់គ្រាប់បែកនៅ Hiroshima ឡើយ ប៉ុន្តែលោកបានសន្យាសហការជាមួយមេដឹកនាំពិភពលោក ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ១៩៤៥ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ ចំនួន២គ្រាប់ នៅក្នុងទីក្រុង Hiroshima និង Nagasaki ដោយបានស្លាប់មនុស្ស ១២៩,០០០នាក់ ក្នុងនោះនៅក្នុងទីក្រុង Hiroshima មានអ្នកស្លាប់ ៧០,០០០នាក់។