TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៩នាក់ និងជាសះស្បើយ៣៧នាក់ (Video inside)
02-08-2022 11:31
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៣៩នាក់ និងជាសះស្បើយចំនួន៣៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៨៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៥៦៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕