(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាប់ពីការបន្ត សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ក្រោមអធិបតីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
របៀបវារៈដែលត្រូវពិភាក្សាក្នុងសម័យប្រជុំរួមមាន៖
១-ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៣ ចំនួន១រូប។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី យុត្តិធម៌អនីតិជន។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភបាល ហុងគ្រី ស្តីពីការជំរុញ និងការការពារ ទៅវិញទៅមកនៃវិនិយោគ៕