Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ផ្ញើសារចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍ ជៀង អំ ចំពោះមរណភាពរបស់ ឧបាសិកា ដុក ខែន

31-07-2022 20:38

(ភ្នំពេញ)៖ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ នាយឧត្តមសេនីយ៍ ជៀង អំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ដុក ខែន ត្រូវជាម្តាយ ម្តាយក្មេករបស់ នាយឧត្តមសេនីយ៍ ជៀង អំ និងភរិយា។

ជាមួយនឹងការសម្តែងនូវការសោកសង្រេង និងក្រៀមក្រំ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ដុក ខន បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបាសិកា ដុក ខែន ត្រូវជាម្តាយ ម្តាយក្មេករបស់ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី នាង សេដ្ឋា បានទទួលមរណភាព នៅវេលាម៉ោង០៩:៤៥ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៨៩ឆ្នាំ។

បច្ចុប្បន្នសពលោកយាយឧបាសិកា ដុក ខែន ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ នាយឧត្តមសេនីយ៍ ជៀង អំ ស្ថិតនៅក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង (ខាងកើតវត្តទួលតាកែវ)៕