(ហ្វីជី)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័របានវាយប្រហារកោះ Ndoi នៃប្រទេសហ្វីជី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគេនៅពុំទាន់បានដឹងពីការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។
ការរញ្ជួយដីនេះ គឺកើតចេញពីជម្រៅដី ៥៧២ គីឡូម៉ែត្រ ដែលជាតំបន់មួយងាយនឹងរងគ្រោះរញ្ជួយដី ខ្លាំងណាស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែកទីភ្នាក់ងារព្យាករណ៍ភូមិសាស្ត្រអាមេរិក USGS ក៏មិនបានចេញសេចក្តីព្រមាន ថានឹងអាចកើតមានរលកយក្សស៊ូណាមិ នោះដែរ៕