(ភ្នំពេញ)៖ ឧបាសិកា ដុក ខែន ត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ។

ឧបាសិកាវេលាម៉ោង០៩៖៤៥នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងមរណភាពរបស់ក្រុមគ្រួសារសព ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពឧបាសិកា ដុក ខែន មេត្តាជ្រាប។

យោងតាមដំណឹងមរណភាព បច្ចុប្បន្នសពលោកយាយសឧបាសិកា ដុក ខែន ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ នាយឧត្តមសេនីយ៍ ជៀង អំ ស្ថិតនៅក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង (ខាងកើតវត្តទួលតាកែវ)៕