Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ ស៊ិន សូផាន្នី អញ្ជើញបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ៤៨រូប

27-05-2016 11:25

(ភ្នំពេញ)៖ វេលាម៉ោង៨៖៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបាននិងកំពុង ប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ កងរាជអាវុធហត្ថចំនួន៤៨រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះក៏  មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ និងនាយអាវុធហត្ថជាច្រើនរូបទៀត។

យោងអនុក្រឹត្យលេខ៥៤៩ អនក្រ-តត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការដំឡើងឋានន្តរស័ក្តិ នាយទាហាន បានដំឡើង ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៤៨រូប៕