(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្ត ត្រូវបានគណៈរដ្ឋមន្ត្រី យល់ព្រមទាំងស្រុង។
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្តរួមមាន៖
១- ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន។
២- កិច្ចព្រមព្រៀងដឹកជញ្ជូន តាមផ្លូវអាកាសរវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមទាំងពិធីសារចំនួន២។
៣- ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចប់នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃសុក្រនេះ៕