(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកអនុសេនីយ៍ឯក ស៊ុក សំអូន នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ដែលជួបគ្រោះថ្នាក់ចរាចរ ពេលចេញល្បាត ក្នុងភូមិសាស្ត្រ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ កក្កដា ២០២២ វេលម៉ោង២០៖៣០នាទី លោកអនុសេនីយ៍ឯក ស៊ុក សំអូន នាយរងប៉ុស្ត៍រដ្ឋបាលក្បាលកោះ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ក៏ជួបគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យធ្លាក់លូ ដួលបាក់ស្មងជើងស្តាំ និងរបួសជាំភ្នែកឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរ៉ៃ (ភ្នំពេញ)។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ដឹកនាំការងារ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ឧបត្ថម្ភ ១០០ដុល្លា អធិការនគរបាលខណ្ឌច្បារអំពៅ ឧបត្ថម្ភ ១.២០០.០០០រៀល និងសម្ភារៈមួយចំនួនរួមមាន ៖ ផ្លែឈើគ្រប់មុខ០១កម្ត្រក,ទឹកសុទ្ធ០៣កេស, ទឹកក្រូច ០៣កេស,មី០២កេស, ប៉ុស្ត៍នគរបាលរដ្ឋ បាលក្បាលកោះ ថវិកា៤០០.០០០រៀល អាជីវករ ឈ្មោះ ហាន់ ដារ៉ា ៣០០ដុល្លារ៕