(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងតំណាងឱ្យសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នូវមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញថ្មីបន្ថែម ដែលសម័យប្រជុំពេញអង្គរដ្ឋសភាជាតិបានអនុម័តនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសំឡេងយល់ព្រម ១០៥ លើ១០៦សំឡេង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងតំណាងឱ្យសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ សូមគាំទ្រដោយស្មោះស្ម័គ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ព្រោះថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត នៃច្បាប់រដ្ឋធម្មនុញ្ញ និងដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលបានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងបញ្ចប់នូវវិបត្តិនយោបាយក្រោយពេលបោះឆ្នោតនៅអាណត្តិក្រោយៗទៀត៕