(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិមួយ សម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងថា ដើម្បីបុព្វហេតុជាតិមាតុភូមិនិងសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសធានានូវស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យនៅក្រោមអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា !

យេីងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិហសមាជិក-សមាជិកានៃ វេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលឱ្យមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ ។

យើងប្រឆាំងដាច់ខាតចំពោះ ជនអគតិទាំងឡាយណា បុគ្គលណា និងក្រុមពួកនយោបាយណា ដែលជំទាស់និងការធ្វើវិសោធនកម្មនេះក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួននិងក្រុមខ្លួនដោយមិនគិតតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជាជាធំ៕