(ភ្នំពេញ)៖ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ នេះតទៅ។

តាមរយៈលិខិតជាសាធារណៈ លោកជីវ កត្តា បានអះអាងថា «មូលហេតុនៃការលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ គឺ ដោយសារខ្ញុំមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជា ពិសេសនៅថ្ងៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល»

លោកបានបន្តថា «ដូច្នេះខ្ញុំសូមអំពាវនាវឲបងប្អូនកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា»

សូមបញ្ជាក់ផងដែរថាគណបក្សខ្មែរស្រឡាញ់ជាតិ កាលពីម្សិលមិញក៏បានប្រកាសរំលាយគណបក្ស ហើយអំពាវនាវឱ្យសមាជិកទាំងអស់ចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាផងដែរ៕