Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ណែនាំឲ្យប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ត្រឡប់មកអនុវត្ត ម៉ោងសិក្សាដូចប្រក្រតីវិញ ក្រោយផុតរដូវក្តៅ

26-05-2016 20:46

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភានេះ បានផ្ញើលិខិតជូនមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ឲ្យត្រឡប់មកអនុវត្តម៉ោងសិក្សា ជាប្រក្រតីឡើងវិញ បន្ទាប់ពីផុតរដូវក្តៅខ្លាំង។

ម៉ោងសិក្សាធម្មតា គឺនៅពេលព្រឹកចូលរៀននៅម៉ោង ៧៖០០ដល់ ១១៖០០នាទី និងរសៀលចាប់ពីម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង ៥៖០០រសៀល។

សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ បានណែនាំឱ្យប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត អនុវត្តម៉ោងសិក្សាថ្មី ដែលបានកំណត់នៅតាមគ្រឹះស្ថាននានា ដើម្បីសម្របនឹងអាកាសធាតុនៅកម្ពុជា ដែលឡើងកម្តៅខ្លាំង។ សិក្សាដែលត្រូវបានកំណត់ជាថ្មីនោះ នៅពេលព្រឹកត្រូវចូលរៀនម៉ោង ៧៖០០ដល់១០៖៣០នាទី ហើយពេលរសៀល ត្រូវចូលរៀន ពីម៉ោង១៖៣០ ដល់ម៉ោង៥៖០០រសៀល៕