(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្តេចមួយសន្លឹក ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០។
តាមរយៈបណ្ដាញសង្គម សម្រេចលើកឡើងដូច្នេះថា៖
«លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសម្គាល់៖
១. អ្នកការពារខ្ញុំឈ្មោះវឿន បានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។
២. កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល ១៤ ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។
ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថា ថតនៅឆ្នាំណា និងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន»៕