(ភ្នំពេញ)៖ លោក ឡុង សុភាព សមាជិកក្រុមការងារគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសលែងឈប់ពីគណបក្សមួយនេះ។

ក្នុងលិខិតលាឈប់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ឡុង សុភាព បានបញ្ជាក់បែបនេះថា «ខ្ញុំបាទសូមប្រកាសលាឈប់ពីសកម្មជនគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ»។

យ៉ាងណាមិញ ក្នុងលិខិតនេះលោ ឡុង សុភាព មិនបានបញ្ជាក់អំពីមូលហេតុនៃការលាឈប់នោះទេ។ ប៉ុន្ដែគេគ្រាន់តែដឹងថា សកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន បានបន្ដលាឈប់ជាបន្ដបន្ទាប់ ក្រោមហេតុផលដូចៗគ្នាថា អស់ជំនឿលើការដឹកនាំរបស់បក្សមួយនេះ៕