(ភ្នំពេញ)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។

សម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានសេចក្ដីសង្ឃឹមប្រកបដោយទស្សនទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវនិរន្តភាព សន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម៕