(ភ្នំពេញ)៖ លោក ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានអំពាវអំពាវនាវឱ្យដល់សាធារណជននានា រាយការណ៍ពីជនខិលខូចមួយចំនួន ដែលបានយកឈ្មោះរបស់លោក ដើរបោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ។
លិខិតរបស់ លោក ប្រាក់ វណ្ណឌី ដែលចេញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជនខិលខូចទាំងនោះ បានប្រើឈ្មោះរបស់ លោក ដើម្បីទៅរៃអង្គាសជាសម្ភារៈ ឬថវិកា សម្រាប់យកមកចាត់ចែងធ្វើបុណ្យ ឬក៏កសាងអ្វីមួយ ដោយយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកផ្តួចផ្តើមធ្វើបុណ្យ ឬក៏សន្យាតម្លើងបុណ្យសក្តិជាដើម ដោយទាមទារឱ្យសប្បុរសជនទាំងនោះ ដោយវេរប្រាក់តាមប្រព័ន្ធ «វីង»។
លោក ប្រាក់ វណ្ណឌី ក៏ដូចជា ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្កោលទោសទង្វើទុច្ចរិទ្ធទាំងនោះ ហើយជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច បើសិនជាមានករណីអ្នកដើរបោកបែបនេះ នៅកន្លែងណាមួយ ដើម្បីឈានទៅរកការចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
ខាងក្រោមនេះជាលិខិតរបស់នាយករងខុទ្ទកាល័យ សម្តេចតេជោ ៖