(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦នាក់ និងជាសះស្បើយ១៥នាក់

២៖ វិមានក្រឹមឡាំងច្រានចោល តួលេខអាមេរិកដែលថា ទាហានរុស្ស៉ីស្លាប់និងរបួស ក្នុងសង្រ្គាមអ៊ុយក្រែន មានចំនួន៧៥,០០០នាក់

៣៖ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ឯកភាពជំរុញការបោះបង្គោលព្រំដែននៅសល់ ១៦ភាគរយទៀត

៤៖ ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់ ១៦,០០០ ករណីនៅក្នុងប្រទេសចំនួន៧៥

៥៖ លោក ហ៊ុន ម៉ាណែត៖ យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម

៦៖ មូលនិធិ IMF ថា ស្រីលង្កាចាំបាច់ត្រូវពិភាក្សាជាមួយចិនអំពីការរៀបចំបំណុលឡើងវិញ

៧៖ គណបក្សខ្មែស្រឡាញ់ជាតិ ប្រកាសរំលាយ ចាប់ពីពេលនេះតទៅ ហើយអំពាវនាវឱ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជន

៨៖ លោក ស៉ី ជិនពីង និងលោក ចូ បៃដិន អាចនឹងជួបមុខគ្នាដោយផ្ទាល់, នេះបើតាមមន្រ្តីអាមេរិក

៩៖ គណបក្សឯកភាពជាតិខ្មែរ ចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

១០៖ វេណេស៊ុយអេឡា និងកូឡុំប៊ី ព្រមព្រៀងសា្ដរទំនាក់ទំនងការទូត ឡើងវិញ

១១៖ ថ្ងៃនេះខួប៥ឆ្នាំ សម្តេច ទៀ បាញ់ ទទួលគោរពងារ «សម្តេចពិជ័យសេនា» ដែលមានអត្ថន័យថា «អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម»

១២៖ រុស្ស៉ី៖ កិច្ចសន្ទនាជាមួយប្រមុខការទូតអាមេរិក នឹងធ្វើឡើង នៅពេលវេលាស័ក្តិសម មកដល់

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១២៥,៧៨២នាក់, ដូសទី៣ចំនួន ៩,៧២៧,៩៣០នាក់, ដូសទី៤ចំនួន ៣,៤៧៩,៨១៦នាក់ និងដូសទី៥ចំនួន ៤៦៨,៣០៨នាក់ (គិតត្រឹមថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២២)

១៤៖ មន្រ្តីអាមេរិក ថាការធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាស តំបន់មជ្ឈិមបូព៌ា នៅត្រឹមតែជាគំនិតមួយប៉ុណ្ណោះ

១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៨លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

១៦៖ ហ្វីលីពីនប្រកាសរកឃើញ ករណីឆ្លងដំបូងនៃជំងឺអុតស្វា

- ព័ត៌មាន Fresh News Plus

១៖ ប្រាក់ចំណូល Meta ធ្លាក់ចុះជាលើកដំបូង និងមិនធ្លាប់មាន ដោយសារអតិផរណារារាំងការលក់ការផ្សាយពាណិជ្ជកម្ម

២៖ ប្រាក់ចំណេញរបស់ Nissan ធ្លាក់ចុះ ១៤ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ ដោយសារហេតុផលមួយចំនួន

៣៖ Barcelona ទិញបានខ្សែការពារ Kounde ពីក្លិបរួមលីគ Sevilla

៤៖ ផ្លូវការ! កីឡា ១២ប្រភេទ ត្រូវបានអនុម័តដាក់ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា

៥៖ លោក Terry Neill អតីតកីឡាករឆ្នើមរបស់ Arsenal ទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ

៦៖ ម្ចាស់ពានរង្វាន់ជើងឯក F1 ៤រដូវកាល Vettel នឹងចូលនិវត្តន៍ នៅពេលចប់រដូវកាលនេះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)