(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយជម្រាបដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩-នៅតាមផ្ទះ។
នៅក្នុងលិខិតនេះ រដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩- គ្មានរោគ សញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ ដូចមានចែងក្នុងប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ ដោយប្រជាពលរដ្ឋភាគច្រើនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ទទួលបានលទ្ធផលវិជ្ជមានហើយជាករណីស្រាល និងបានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះ។ ដូច្នេះ ដើម្បីបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្រសួងសុខាភិបាលបានរៀបចំសេចក្តីសង្ខេបនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩-នៅតាមផ្ទះ (ដូចមានជូនភ្ជាប់មកជាមួយ) ដើម្បីមានភាពងាយស្រួល ក្នុងការអនុវត្ត៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖