(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី ជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២។

លោក ឃ្លាំង ហួត ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ។ ចំណែក លោក សុខ ពេញវុធ ជាអតីតអភិបាលខណ្ឌដូនពេញ។ ចំណែក លោក ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍។