(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ជាថ្ងៃខួប៥ឆ្នាំ ដែលព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន គោរមងារជា «សម្តេចពិជ័យសេនា» ដល់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានលះបង់នូវកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ មាតុភូមិ។
ជាមួយគ្នានេះ នៅថ្ងៃនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារ និងរូបភាពបញ្ជាក់ពីអត្ថន័យនៃគោរមងារ។ សម្តេចពិជ័យសេនា មានន័យថា «ជាអ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម»។
* សម្តេចពិជ័យសេនា : អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម
- សម្តេច : អ្នកមានតេជៈ, អ្នកមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុត
- ពិជ័យ : ការឈ្នះ
- សេនា : អ្នកមានថ្វីដៃ៕