ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកាសយកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅដាក់ដេញថ្លៃ យកថវិកាចូលរដ្ឋ
26-05-2016 17:04
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្ដីប្រកាសរួម លើការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន។ នេះបើយោងតាមសេចក្ដីប្រកាសរួមរវាងស្ថាប័នរដ្ឋទាំង២ ដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសរួម បានបញ្ជាក់ថា «ទ្រព្យសម្បត្តិដែលរឹបអូសបាន ពីបទល្មើសគ្រឿងញៀន នឹងធ្វើការដេញថ្លៃ ហើយថវិកាដែលដេញថ្លៃបានត្រូវចាត់ចូលជាថវិការជាតិ»។ សេចក្តីប្រកាសរួមខាងលើនេះ បានបង្ហាញនូវសមាសភាព នៃគណៈកម្មការរួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុប្រធាន និងតំណាងក្រសួងយុត្តិធម៌ តំណាងអគ្គស្នងការនគរបាលជាតិ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសមាជិក។ សូមអានព័ត៌មានលម្អិតរបស់សេចក្ដីប្រកាសរវាងស្ថាប័នរដ្ឋទាំង២ខាងក្រោមនេះ៖