(ភ្នំពេញ)៖ រថយន្តសាំយ៉ុងមួយគ្រឿង បានបើកឆ្លងផ្លូវកាត់ផ្លូវរថភ្លើង ស្រាប់តែបើកមិនផុតត្រូវ រថភ្លើងបុកខ្ទិចមួយចំហៀង តែសំណាង ល្អណាស់ គ្មានអ្នករងរបួសនោះទេ។
គ្រោះថ្នាក់ដ៏ព្រឺមួយនេះ បានកើតឡើងស្ថិតនៅចំណុច ភូមិស្រែ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តសាំយ៉ុងពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF-6380 បើកបរដោយបុរសម្នាក់បានធ្វើ ដំណើរឆ្លងកាត់ផ្លូវរថភ្លើង ស្រាប់តែរថភ្លើងបុកប៉ើងធ្លាក់ថ្នល់តែម្តង៕