Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមខេត្តបាត់ដំបង ប្រមូលថវិកាប្រមាណ៨ម៉ឺនដុល្លារ ក្នុងទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម

26-05-2016 16:24

(បាត់ដំបង)៖ កាកបាទក្រហមខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្តនិងជាប្រធានកិត្តិយស សាខាកាកបាទក្រហម និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត និងសប្បុរសជនជាច្រើន រូបផងដែរ។

ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅខេត្តបាត់ដំបង នាព្រឹកនេះ ត្រូវបានលោកអភិបាលខេត្តថ្លែងថា ទទួលបានថវិកាប្រមាណ៨ម៉ឺនដុល្លារអាមេរិក។ លោក ច័ន្ទ សុផលបានថ្លែងថា វិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជា មានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់ សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះលោក បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយ ឧបត្ថមគាំទ្រ និងបរិច្ចាគសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា៕