(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានបញ្ជាក់ពីសិទ្ធិផ្តាច់មុខនៃការផ្សាយបន្តផ្ទាល់ពី ព្រឹត្តិការណ៍បាល់ទាត់ពាន រង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2016 ដែលចាប់ផ្តើមនាខែក្រោយនេះ ហើយនៅប្រទេសបារាំង របស់ក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd។

ក្នុងលិខិតដែលបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ឧសភានេះគឺជាកិច្ចព្រមព្រៀង​ ផ្តល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន GMM B Company Limited ជាមួយក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីមានសិទ្ធិស្របច្បាប់ ក្នុងការផ្សព្វផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CTN, CNC និង MyTV ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដោយពុំអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ខ្សែកាបណា និងទូរទស្សន៍គ្រប់ ប្រភេទទាំងអស់ធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់នេះទេ លើកលែងតែទទួលបានសិទ្ធិស្របច្បាប់ពី ម្ចាស់ដើមផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ ឆ្នាំ ២០១៦ ដែលមានប្រទេសបារាំងធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមបើកការប្រកួតជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា និងបន្ត រហូតដល់ថ្ងៃទី១១ ខែកក្កដាទើបចប់ មានរយៈពេល១ខែពេញដោយមាន ២៤ក្រុមជម្រើសជាតិចូលរួម ស្មើនឹង ៥១ប្រកួត។

សូមអានលិខិតមានដូចខាងក្រោម៖