Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករមូលបត្រកម្ពុជា កំពុងស្រាវជ្រាវរកជនខិលខូចក្លែងបន្លំ Facebook របស់ខ្លួន ទៅឆបោកសាធារណជន និងវិនិយោគិន

28-07-2022 15:55

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) កំពុងស្វែងរកជនខិលខូចក្លែងបន្លំ Facebook Page និយ័តករមូលបត្រកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន បន្ទាប់ពីជនខិលខូចរូបនេះ បានយកអាខោន Facebook Page ក្លែងក្លាយទៅបោកប្រាស់ និងឆបោកសាធារណជន និងវិនិយោគិន។

តាមសេចក្ដីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «សូមជម្រាបដល់សាធារណជន និងវិនិយោគិន ក្នុងវិស័យមូលបត្រថា ថ្មីៗនេះមានជនខិលខូចបានបង្កើតក្លែងបន្លំ Facebook Page និយ័តករមូលបត្រកម្ពុជា យកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត បន្លំបោកប្រាស់ ឬឆបោកសាធារណជន និងវិនិយោគិន នាំឱ្យប៉ះពាល់ ផលប្រយោជន៍ស្របច្បាប់របស់សាធារណជន ពិសេសវិនិយោគិនក្នុងវិស័យមូលបត្រ។ និយ័តករមូលបត្រកម្ពុជា កំពុងស្វែងរកជនខិលខូច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន»

សូមអានសេចក្ដីជូនដំណឹង របស់និយ័តករមូលបត្រកម្ពុជា ទាំងស្រុង៖