ជនជាតិអាមេរិក និងអ៉ីស្រាលអែល២នាក់ ផឹកស៊ីស្រវឹងវាយតប់គ្នាបែកក្បាល ត្រូវកម្លាំងនគរបាល ក្រុងព្រះសីហនុឃាត់ខ្លួន
26-05-2016 15:24
(ព្រះសីហនុ)៖ ជនបរទេស២នាក់ ផឹកស៊ីស្រវឹងបែកគំនិត បានវាយតប់គ្នា បណ្ដាលឱ្យម្នាក់រងរបួសបែកថ្ងាស និងសៀតផ្កា ត្រូវបានកម្លាំងនគរបាល ក្រុង-ព្រះសីហនុចាប់ខ្លូន។ អំពើហិង្សានេះបានកើតឡើង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ EDERY SAMUUEL ARIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ អ៉ីស្រាអែល រងរបួសត្រង់ថ្ងាស និងសៀតផ្កា ចំណែកជនបង្កឈ្មោះ LEYDEKER VITALY ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ474541504។ ក្រោយកើតហេតុជនបង្កត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕