(តាកែវ)៖ សាលាដំបូងខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ ដល់ចុងចម្លើយឈ្មោះ វ៉ាត់ សុវ័ន អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលមានសហដើមចោទឈ្មោះ ម៉េញ សុខ និងប្រពន្ធឈ្មោះ ពេជ ស៉ីថាច។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ជា សារ៉េត ក្រឡាបញ្ជីសាលាដំបូងខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោក ជា សារ៉េត បានបញ្ជាក់ថា សាលាដំបូងខេត្តតាកែវ បានកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកទី២ និងបានធ្វើដីការបញ្ជូនដីកាកោះ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ដោយឆន្ទានុសិទ្ធិ ដើម្បីជៀសវាងការយឺតយ៉ាវនៅក្នុងដំណើរការនីតិវិធី៕

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តតាកែវ៖