(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតឲ្យលោក វីឡាវង្ស វីរ៉ាវង្ស អគ្គកុងស៊ុលឡាវប្រចាំនៅខេត្តស្ទឹងត្រែង និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបង្ហាញសារតាំងបំពេញភារកិច្ច ក្នុងឱកាសដែលលោក ត្រូវបានសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាអគ្គកុងស៊ុលប្រចាំនៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះលោក វីឡាវង្ស វីរ៉ាវង្ស បានថ្លែងអំណរគុណចំពោះអភិបាលខេត្ត ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កនូវ ភាពងាយស្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការបង្កើតស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង និងធានានូវសន្តិសុខ សុវត្ថិភាពដល់អគ្គកុងស៊ុល ព្រមសហការីទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង៕