(ភ្នំពេញ)៖ ភ្នាក់ងារព័ត៌មានបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី២៦ ខែឧសភានេះ មានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិច្រើន បាននឹងកំពុងស្ថិតនៅខាងមុខទីស្នាក់ការ CNRP ដើម្បីតាមដានយកព័ត៌មានបន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់រថយន្ត លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

សូមជំរាបថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្ត របស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»