(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ១៤នាក់

២៖ មន្ត្រី WHO៖ យើងជឿជាក់ថា ជំងឺអុតស្វាអាចនឹងត្រូវទប់ស្កាត់បាន

៣៖ រដ្ឋមន្ដ្រីសុខាភិបាល៖ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា និងជាសះស្បើយឆាប់ៗនេះ

៤៖ លោក ហ្សេលេនស្គី ទទួលបានពានរង្វាន់ភាពជាមេដឹកនាំអង់អាច ពីចក្រភពអង់គ្លេស

៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ

៦៖ សិង្ហបុរី ផ្ដល់ការស្នាក់នៅរយៈពេល ១៤ថ្ងៃបន្ថែម ឱ្យអតីតប្រធានាធិបតីស្រីលង្កា

៧៖ ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាជួញដូរ

៨៖ ក្រសួងយុត្តិធម៌អាមេរិក កំពុងស៊ើបអង្កេតលើការប៉ុនប៉ងរបស់លោក ត្រាំ លុបចោលលទ្ធផលបោះឆ្នោត, នេះបើតាម Washington Post

៩៖ រដ្ឋមន្ត្រី៖ តម្រូវការផលិតផលប្រេងនៅកម្បុជា នឹងកើនឡើងដល់ ៤.៨លានតោនក្នុងឆ្នាំ២០៣០ ទាមទារឲ្យមានការវិនិយោគបន្ថែម

១០៖ កូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំ ដោយគ្មានការពាក់ម៉ាសជាលើកដំបូង ចាប់តំាងពីប្រកាសអាសន្នកូវីដ១៩

១១៖ អគ្គនាយកប្រេងកាត៖ ក្រុមហ៊ុនរបស់ប្រទេសកាណាដា កំពុងសិក្សាលទ្ធភាពវិនិយោគបូមប្រេងនៅប្លុក A បន្ទាប់ពី Kris Energy ក្ស័យធន

១២៖ លោកស្រី Peng Liyuan ជួបសន្ទនាជាមួយលោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី

១៣៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ ការចរចាយកប្រេងកម្ពុជាជិត ៣០ម៉ឺនបារ៉ែលដែលបាត់ មានសញ្ញាវិជ្ជមានច្រើន នឹងបញ្ចប់ក្នុងពេលឆាប់ៗ

១៤៖ ជប៉ុននឹងចូលរួមការធ្វើសមយុទ្ធយោធា នៅឥណ្ឌូណេស៉ី ជាលើកដំបូង

១៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ជួយកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បាន២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤% ក្នុងឆ្នាំ២០២១

១៦៖ មន្ទីរបញ្ចកោណ អនុម័តផែនការព្យាបាលទាហានអ៊ុយក្រែន នៅឯមន្ទីរពេទ្យយោធាអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់

១៧៖ រាជរដ្ឋាភិបាល គ្រោងបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ ដល់ដាច់ឆ្នាំ២០២២

១៨៖ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូង ចាប់តាំងពីការស្លាប់របស់លោក ខាសូកជី

- ព័ត៌មាន Fresh News Plus

១៖ Meta ប្រកាសតម្លើងថ្លៃកាស Quest 2 VR ខ្ទង់ ១០០ដុល្លារមុនការចេញលក់

២៖ អាមេរិកគ្រោងផ្តល់ប្រាក់កម្ចីដល់ GM និង LG ប្រមាណ ២.៥ពាន់លានដុល្លារសម្រាប់ការសាងសង់រោងចក្រផលិតអាគុយ

៣៖ Samsung ប្រកាសបង្ហាញពីភាពជោគជ័យក្នុងការផលិតបន្ទះឈីប 3nm GAA និងការដាក់លក់នៅលើទីផ្សារជាលើកដំបូង

៤៖ ហ្វីលីពីន និងក្រុមហ៊ុន Starlink របស់លោក Elon Musk ត្រៀមសហការគ្នាផ្ដល់សេវាកម្មអ៊ីនធើណែតក្នុងល្បឿនលឿន និង Free

៥៖ តារាសម្តែង Brad Pitt ជះលុយ ៤០លានដុល្លារ ទិញផ្ទះមួយកន្លែង មានអាយុកាលជិត១សតវត្ស


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)