(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ និងព្រះសង្ឃាភិរ័ត ភិន វុទ្ធី ព្រះចៅអធិការ ប្រាសាទនាងខ្មៅ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសប្បុរសទានវត្តប្រាសាទនាងខ្មៅចែកទានដល់គ្រួសារក្រីក្រចំនួន៧០០គ្រួសារ មកពីភូមិចំនួន៦៣ភូមិ នៃឃុំចំនួន៧ ក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

កម្មវិធីនោះក៏មានការចូលរួមពីលោក មុំ សោភ័ណ ប្រធានកិត្តយសគណបក្សប្រជាជាជន ចុះជួយឃុំរវៀង, លោក សុិន សុផល អភិបាលរងស្រុកសំរោង , លោក សៅ សុខជា ប្រធានការិយាល័យធម្មកាស្រុកសំរោង, លោកមេឃុំរវៀងនិងក្រុមប្រឹក្សាឃុំរវៀង រួមជាមួយអជ្ញាធរដែនដីក្នុងឃុំរវៀងស្រុកសំរោងផងដែរ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសាររួមមាន៖ អង្ករ២០គីឡូក្រាម, មីកញ្ចប់ ទឹកត្រី៤ដប, ទឹកសុីអុីវ៤ដប និងខ្ទឹមប៊ីចែង ស្ករស និងថវិកាចំនួន១មុឺនរៀល។

ទេយ្យទានទាំងអស់នេះ ទទួលបានអំពីពុទ្ធបរិស័ទគ្រប់ទិសទីដែលបាននាំមកប្រគេនដល់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ប៉ុន្តែវត្តត្រូវចែករំលែកជូនគ្រួសារទីទាល់បន្តទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ៕