ការិយាល័យមេធាវី ខេ អេស ជូនដំណឹងពីការដកសិទ្ធិជាតំណាងរបស់បុគ្គលម្នាក់ឈ្មោះ ផាន់ ជីវ័ន្ត ពីក្រុមហ៊ុន សែនរមនា ឯ.ក ក្រោយធ្វើសកម្មភាពប៉ះពាល់ក្រុមហ៊ុន
27-07-2022 18:15
(ភ្នំពេញ)៖ ការិយាល័យមេធាវី ខេ អេស បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់អំពីការដកសិទ្ធិជាតំណាងរបស់ឈ្មោះ ផាន់ ជីវ័ន្ដ ពីក្រុមហ៊ុន សែនរមនា ឯ.ក ក្រោយបុគ្គលនេះបានប្រើប្រាស់សិទ្ធិ និងតួនាទីរបស់ខ្លួនដើម្បីប្រយោជនផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ក្រុមហ៊ុន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង និងលិខិតដកសិទ្ធិរបស់ក្រុមហ៊ុន សែនរមនា៖