(ភ្នំពេញ)៖ សមាគមអ្នកជិះម៉ូតូឥណ្ឌូនេស៊ី (IMI) បានរៀបចំព្រឹត្តិការណ៍ម៉ូតូទេសចរណ៍លើកទី២ (Second Wonderful indonesia Motorbike Touring 2022 Road Touring) ដោយការជិះម៉ូតូចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ខែសីហា ឆ្នាំ២០២២ ដោយជិះចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនស៉ី ឆ្លងកាត់ប្រទេសថៃ, កម្ពុជា, ឡាវ និងវៀតណាម។

ដំណើរទេសចរណ៍ដោយជិះម៉ូតូនេះបានចាប់ផ្ដើម នៅក្នុងប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់នៅក្នុងប្រទេសវៀតណាម។ សមាជិកចំនួន២៥រូប នៃសមាគមអ្នកជិះម៉ូតូរួមជាមួយក្រុមមួយនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សមាគមអ្នកជិះម៉ូតូឥណ្ឌូនេស៊ី (IMI) បានជិះម៉ូតូប្រភេទផ្សេងៗគ្នាដែលមានកម្លាំងសេសធំៗ ដូចជាប្រភេទម៉ូតូធំរបស់ក្រុមហ៊ុន Harley Davidson ជាដើម។

បើតាមកាលបរិច្ឆេទ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមសមាគមជិះម៉ូតូធំឥណ្ឌូនេស៊ី បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តសៀមរាប ហើយនៅថ្ងៃបន្ទាប់គឺថ្ងៃទី២៥ ខែកក្កដា បានរៀបចំពិធីតាំងបង្ហាញមួយនៃផលិតផលម៉ូតូឥណ្ឌូណេស៊ី និងផ្លាស់ប្តូរបទពិសោធន៍ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសមាគមអ្នកជិះម៉ូតូកម្ពុជា។

បន្ថែមពីលើនេះ សមាគមអ្នកជិះម៉ូតូឥណ្ឌូនេស៊ី (IMI) ក៏ធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្តផងដែរ ដើម្បីទស្សនាអច្ឆរិយវត្ថុដ៏អស្ចារ្យនៃសម្បត្តិបេយតិភណ្ឌពិភលោក។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមម៉ូតូធំឥណ្ឌូនេស៊ី បានបន្តដំណើររបស់ពួកគេឆ្ពោះទៅកាន់ប្រទេសឡាវ តាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល (Trapeang Kiel)។

សូមជម្រាបថា សមាគមអ្នកជិះម៉ូតូឥណ្ឌូនេស៊ី (IMI) បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជារួមមាន៖

ទី១៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ទី២៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំតាំងពិពរណ៌ផលិតផលម៉ូតូធំឥណ្ឌូនេស៊ី នៅខេត្តសៀមរាប

ទី៣៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញទៅប្រទេសឡាវ វិញតាមច្រកទ្វារត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។

សម្រាប់ដំណើរទស្សនកិច្ចទេសចរណ៍ម៉ូតូធំ របស់សមាគមសមាគមអ្នកជិះម៉ូតូឥណ្ឌូនេស៊ី (IMI) មកកាន់កម្ពុជានេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលរងខេត្តបន្ទាយមានជ័យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា, សម្រាប់នៅខេត្តសៀមរាប មានការទទួលស្វាគមន៍ពីសំណាក់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ដោយសម្រាប់នៅព្រំប្រទល់កម្ពុជា-ឡាវ មានការទទួលស្វាគមន៍ពីសំណាក់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំប្រទេសឡាវ រួមជាមួយលោកអភិបាលស្រុកកម្ពុជាផងដែរ៕