(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និបាតបូកសរុបការងារ សហគមន៍មូលនិធិនគរកាយ ក្រោមអធិបតីភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ បានបញ្ជាក់ថា មូលនិធិនេះ ដឹកនាំដោយព្រះតេជគុណ ខឹម សម្បត្តិ ជាប្រធាន រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងមូល ហើយកម្មវិធីនេះ ក៏មានការនិមន្តអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំសង្ឃ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ផងដែរ៕