(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស៉្បា-ម៉ាស្សាទាំងអស់សូមចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា «ស្តង់ដាសេវាកម្មស៉្បា-ម៉ាស្សាអាស៊ាន (ASEAN SPA SERVICES STANDARD) សម្រាប់ឆ្នាំ២០២៣-២០២៥» ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសទិវាទេសចរណ៍អាស៊ានលើកទី៤១ (ATF) នៅប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស៉្បា-ម៉ាស្សាទាំងអស់ អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំ ដូចខាងក្រោម៖
* ដំណាក់កាលទី១៖ ខែកក្កដា-សីហា ឆ្នាំ២០២២
បេក្ខភាពអាចដាក់ពាក្យស្នើសុំនៅក្រសួងទេសចរណ៍ដោយផ្ទាល់ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត។ សម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាមលេខ ០៨៩ ៧៦៧ ៦៦៤ /០១១ ៧៨០ ៦៩៤។ សូមទាញយកពាក្យស្នើសុំ និងតារាងវាយតម្លៃស្តង់ដាអាស៊ាន តាមរយៈ QR CODE នេះ។
* ដំណាក់កាលទី២៖ ខែកញ្ញា-តុលា ឆ្នាំ២០២២
គណៈកម្មការនឹងចុះវាយតម្លៃ និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងស្ថានភាពជាក់ស្តែងរបស់បេក្ខភាព ដែលបានដាក់ពាក្យចូលរួមស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាខាងលើ។
* ដំណាក់កាលទី៣៖ ខែវិច្ឆិកា ឆ្នាំ២០២២
គណៈកម្មការនឹងធ្វើការត្រួតពិនិត្យ និងរៀបចំរបាយការណ៍ចុងក្រោយដើម្បីឈានទៅប្រកាសជ័យលាភី។
* ដំណាក់កាលទី៤៖ ខែធ្នូ ឆ្នាំ២០២២
គណៈកម្មការនឹងជូនដំណឹងអំពីជ័យលាភីដល់បេក្ខភាពដែលបានស្នើសុំ។
* ដំណាក់កាលទី៥៖ ខែមករា ឆ្នាំ២០២៣
ជ័យលាភីនឹងទទួលពានរង្វាន់នាឱកាសវេទិការទេសចរណ៍អាស៊ានលើកទី៤១ នៅប្រទេសឥណ្ឌូណេស៊ី។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖