(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក ហួត លាភពិសិដ្ឋ អភិបាលខណ្ឌព្រែកព្នៅស្តីទី និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណ:អភិបាល អធិការ មេបញ្ជាការ គណៈនាយក ការិយាល័យទាំង១១ខណ្ឌ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ: រួមមាន៖

*ទី១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
*ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ
*ទី៣៖ ពិនិត្យ និងអនុម័តគម្រោងសម្រាប់ប្រេីប្រាស់ថវិកាខណ្ឌរយៈពេល០៣ឆ្នាំ (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌព្រែកព្នៅ
*ទី៤៖ ពិនិត្យ និងអនុម័តប្រតិទិនស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
*ទី៥៖ ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែកក្កដា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ
*ទី៦៖ បញ្ហាផ្សេងៗ៕