(ភ្នំពេញ)៖ រថយន្ត Jaguar XJ ដែលត្រូវបានបើកដោយ លោក Mark Higgins ដែលជាតារាបើករថយន្តដ៏ល្បីបំផុតត្រូវបានដេញ តាមថត ដោយអ្នកបញ្ជាកាមេរ៉ា Drone លំដាប់លេខមួយរបស់ពិភពលោក ក្នុងការប្រកួតល្បែង ឆ្មា និងកណ្តុរដែលឆ្លុះបញ្ចាំងឲ្យ ឃើញថា តើបច្ចេកវិទ្យានាថ្ងៃអនាគត មានឥទ្ធិពលលើការថតខ្សែភាពយន្ត ពាក់ព័ន្ធនឹងរថយន្តខ្លាំងប៉ុណ្ណា។
ដោយសម្លឹងមើលទៅឈុតឆាក នៃការថតខ្សែភាពយន្តដ៏សំខាន់នៅថ្ងៃអនាគត លោក ហ៊ីគីនស៍ និង ភីលុតបញ្ជាកាមេរ៉ា Drone ក៏ដូច ជាលោក JaeHong Li ដែលកីឡាករប្រណាំងរថយន្តមួយរូបផងនោះ បានប្រើការប្រគួតប្រជែងនេះដើម្បីផ្តោតបង្ហាញជា ពិសេសថា តើបច្ចេកទេសកំពុងតែអភិវឌ្ឍយ៉ាងណាខ្លះ ទាំងក្នុងវិស័យរថយន្ត និងវិស័យយន្តហោះដែលគ្មានអ្នកបើកបរ ។
ការបង្កើតនូវប្រព័ន្ធជំនួយការបើកបរ ដ៏ទំនើបបំផុតដែលមានប្រព័ន្ធរ៉ាដា ចាប់និងបំពាក់ដោយកាមេរ៉ាផងនោះ គឺមិនខុសគ្នាពីការបង្កើត បច្ចេកទេស ដែលបំពាក់នៅលើកាមេរ៉ា Drone ដែរនោះ ឥលូវត្រូវបានគេប្រើប្រាស់ គ្រប់ពេលចាប់តាំងពីការប្រណាំងរហូតដល់ការ ចែកចាយដោយស្វ័យប្រវត្តិ ។
លោក ហ៊ីគីនស៍ ដែលជាជើងឯកប្រណាំង រថយន្តរយៈចំងាយឆ្ងាយ (Rally Race) បានឲ្យដឹងថា «Drone មានសារៈសំខាន់ខ្លាំង ឡើងៗនៅក្នុងសង្គម ហើយពួកវាអាចធ្វើការ ដែលអស្ចារ្យជាច្រើននាពេលបច្ចុប្បន្ននេះ ។ ដូច្នេះហើយនៅពេល ក្រុមហ៊ុន Jaguar ផ្តល់នូវម៉ូដែល XJ រួមជាមួយបច្ចេកទេស ចុងក្រោយរបស់ខ្លួន ដើម្បីប្រគួតជាមួយអ្នកបញ្ជាកាមេរ៉ា Drone លំដាប់លេខមួយរបស់ ពិភពលោក ខ្ញុំក៏ប្រញាប់ចាប់យកឳកាសនេះ ដើម្បីចូលរួមវត្តមាន។ រថយន្ត Jaguar XJ ត្រូវាបានរចនាឡើងសំរាប់ទីផ្សារលំដាប់ខ្ពស់ ប៉ុន្តែទោះជាយ៉ាងណាវា នៅតែរក្សាបាននៅការបើកដោយមានលំនឹងខ្ពស់ និងថែមទាំងអាចបទបែនទៅតាមគ្រប់ស្ថានភាព ហើយយើងក៏បានទទួលនូវអារម្មណ៍ ដ៏អស្ចារ្យក្នុងការគេចខ្លួនពី Drone ផងដែរ» ។
ក្នុងការប្រគួតដែលធ្វើឡើងនៅ តំបន់កិច្ចការអន្តរជាតិ ស៊ូហាយ (Zhuhai International Circuit) ប្រទេសចិន បានឲ្យឃើញថា លោក ហ៊ីគីនស៍ បានព្យាយាមទាញទំលាក់ Drone នៅក្នុងតំបន់ឧស្សហ៍កម្មមួយដែលមានទូកុងតេន័រ នៅតាមដងផ្លូវ នៅអន្លង់និងនៅក្នុង ទីចតរថយន្តក្រោមដី ។ រថយន្ត XJ បានបង្ហាញនូវភាពរហ័សរហួន រួមនិងការគ្រប់គ្រងការបើកបរដោយដ៏ងាយស្រួល ក្នុងការប្រកួត ។
បច្ចេកទេសកំពុងតែបង្កើតឲ្យមាន រលកជាច្រើនក្នុងវិស័យរថយន្តក៏ដូចជាវិស័យ Drone ពោលគឺអ្នកបញ្ជាកាមេរ៉ា Drone បានធ្វើការ ហោះហើរដោយគ្មានអ្នកបើកបរ ព្រមទាំងកាមេរ៉ាដែលអាចបង្វិល ៣៦០ ដឺក្រេ ហើយដោយឡែកលោក ហ៊ីគីនស៍ ដែលបានធ្វើការ បើកបរ រថយន្ត XJ បានទទួលនូវអត្ថប្រយោជន៍ដូចជា ប្រព័ន្ធជំនួយបង្កូតដោយថាមពលអគ្គិសនី ដែលបង្កើននូវភាពរសរវើកនៃការ បើកបរ រួមជាមួយនឹងការផ្តល់ព័ត៌មាន ដោយប្រព័ន្ធផ្តល់សញ្ញា (Sensor) និងការមេរ៉ាចំនួនបួន ។
អ្នកបញ្ជាកាមេរ៉ា Drone លោក JaeHong Li បានឲ្យដឹងថា «ការហោះហើរប្រណាំង និងរថយន្តបានផ្តល់របកគំហើញដែលគួរឲ្យ ចាប់អរម្មណ៍មួយចំនួនថា តើបច្ចេកទេសទាំងនេះ នឹងត្រូបានប្រើប្រាស់ក្នុងការថតភាពយន្ត រថយន្តដោយរបៀបណាខ្លះហើយខ្ញុំគិតថា យើងបានបង្ហាញ នៅកត្តាសំខាន់ៗមួយចំនួនពីការ តាមប្រមាញរថយន្តនាថ្ងៃអនាគត ។ បច្ចេកទេសរបស់ Drone បានអភិវឌ្ឍយ៉ាង ឆាប់រហ័ស ហើយក៏មិនខុសគ្នាពីរថយន្តដែរ ។
អ្នកនាំពាក្យរថយន្ត Jaguar លោក អៀន ហូបាន (Ian Hoban) បានឲ្យដឹងថា «បច្ចេកទេសដើរតួយ៉ាងសំខាន់ក្នុងរថយន្ត Jaguar ស៊េរីថ្មីនាពេលបច្ចុប្បន្ននេះ ចាប់ពីប្រព័ន្ធជំនួយដល់អ្នកបើកបរ រហូតដល់ប្រព័ន្ធគ្រប់គ្រង់និងផ្តល់ព័ត៌មានកំសាន្ត។ ការប្រគួតនេះ គឺជាមធ្យោបាយដ៏រីករាយក្នុងការបង្ហាញពីបច្ចេកទេស កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញា (Sensor) ជុំវិញ ៣៦០ ដឺក្រេ ដែលមាននៅលើ រថយន្ត XJ ។ ក្នុងស្ថានភាពបច្ចុប្បន្ន កាមេរ៉ា និងសិនស័ររថយន្ត ផ្តល់ជូននូវភាពប្រាកដថាអ្នកបើកបរមានភាពងាយស្រួលក្នុងការ សមយុទ្ធ និងធ្វើការចូលចត ។ ប្រព័ន្ធថ្មីរបស់យើងគឺសុទ្ធសឹងតែផ្តលជូន អ្នកបើកបរនូវបទពិសោធន៍ ដែលកាន់តែងាយស្រួល កាន់តែរីករាយ និងកាន់តែមានសុវត្តិភាព»៕
ទំនាក់ទំនងព័ត៌មានបន្ថែមៈ
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com Facebook: Jaguar Cambodia
landrovercambodia.com Facebook: Land Rover Cambodia