(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះរាជទ្រព្យ ព្រះមហាក្សត្រ និងសម្តេចម៉ែ សរុប១.៥លានដុល្លារ ត្រូវបានប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រួចហើយដើម្បីចូលរួមដោះស្រាយបញ្ហាមីន

២៖ លោក ពូទីន នឹងមិនទៅចូលរួមពីធីបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ឡើយ, នេះបើតាមវិមានក្រឹមឡាំង

៣៖ អាស៊ាន ចេញសេចក្តីថ្លែងការណ៍សម្តែងការតក់ស្លុត និងសោកសៅយ៉ាងក្រៃលែងចំពោះមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់

៤៖ សហរដ្ឋអាមេរិក ថាជម្រើសទំាងអស់ត្រៀមលើតុជាស្រេច ក្រោយរបបយោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ

៥៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ និងជាសះស្បើយ១៣នាក់

៦៖ ថៃ៖ មនុស្ស ១,៨២៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១១៩,១១៧នាក់, ដូសទី៣ចំនួន ៩,៦៨២,៧៥០នាក់, ដូសទី៤ចំនួន ៣,៣៨៥,៦១៦នាក់ និងដូសទី៥ចំនួន ៤៤៥,៨០៧នាក់ (គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២)

៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥២,៨៣០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៧នាក់ស្លាប់ ក្នុង១ថ្ងៃ

៩៖ សម្តេច ហេង សំរិន៖ នៅកម្ពុជា វត្តមានស្ត្រីទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនឹងបរិមាណ កំណើនគួរឱ្យកត់សម្គាល់

១០៖ ចិន បញ្ជូនកងទ័ព និងរថក្រោះ ទៅកាន់រុស្ស៉ី មុនសមយុទ្ធយោធានៅខែក្រោយ

១១៖ សម្ដេចក្រឡាហោម ស ខេង ព្រមានបណ្ដេញពីក្របខ័ណ្ឌចំពោះមន្ដ្រីនគរបាលណា ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល

១២៖ ជប៉ុន ប្រហារជីវិតអ្នកទោសម្នាក់ ដែលសម្លាប់មនុស្សជាច្រើននាក់ កាលពីឆ្នាំ២០០៨

១៣៖ ក្រសួងតម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត

១៤៖ អ៊ុយក្រែន ប្រកាសពីការទទួលបានប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំង ពីអាល្លឺម៉ង់

១៥៖ កម្ពុជានឹងពិនិត្យលើផលិតផលមីកញ្ចប់នាំចូលពីវៀតណាម ក្រោយអឺរ៉ុបរកឃើញផ្ទុកសារធាតុហាមឃាត់លើសកម្រិត

១៦៖ កងកម្លាំងរុស្ស៉ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់ Mykolaiv នៅភាគខាងត្បូងអ៊ុយក្រែន, នេះបើតាមមន្រ្តីប្រចាំតំបន់

១៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

១៨៖ រដ្ឋការលីហ្វ័រញ៉ាប្រកាសពីភាពអាសន្ន ចំពោះការរីករាលនៃភ្លើងឆេះព្រៃដ៏ធំនៅតំបន់ Mariposa

១៩៖ Washington Post: សហរដ្ឋអាមេរិក កំពុងពិចារណាប្រកាសជំងឺអុតស្វា ជាភាពអាសន្នសុខភាព

២០៖ អ៊ុយក្រែន និងរុស្ស៉ី អះអាងផ្សេងគ្នា ពាក់ព័ន្ធនឹងប្រព័ន្ធមីស៉ីលអាមេរិក HIMARS

២១៖ សេតវិមានមិនព្រមបង្ហើបឱ្យដឹង អំពីប្រធានបទពិភាក្សា នៃគម្រោងជំនួបតាមទូរស័ព្ទរវាង លោក ចូ បៃដិន និង លោក ស៉ី ជិនពីង

២២៖ អ៊ុយក្រែនប្រកាសទទួលបាន ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចំនួន៦គ្រឿង ពីអង់គ្លេស

- ព័ត៌មាន Fresh News Plus

១៖ អតិថិជន Samsung កាន់តែមានអារម្មណ៍រំជើបរំជួលជាងមុន ក្រោយបែកធ្លាយតម្លៃនាឡិកាឆ្លាតវៃ Galaxy Watch 5/ 5 Pro

២៖ មនុស្សជំនិត និងជាដៃស្តាំរបស់លោក Elon Musk កំពុងស្ថិតក្រោមការស៊ើបអង្កេតពី Tesla

៣៖ កម្មវិធីប្រឡងចម្រៀងដ៏ធំនៅអឺរ៉ុប «Eurovision» ដែលត្រូវធ្វើឡើងនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៣នេះ ត្រូវផ្លាស់ទៅធ្វើនៅអង់គ្លេសវិញ ព្រោះសង្គ្រាមមិនទាន់បញ្ចប់

៤៖ ការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារបានធ្វើឱ្យប្រាក់ចំណូល និងភាគហ៊ុន Walmart ធ្លាក់ចុះជាខ្លាំង

៥៖ Tom Cruise, Jef Bezos និងប្រពន្ធ ត្រូវបានគេប្រទះឃើញ ចូលទៅក្នុងភោជនីយដ្ឋានមួយ ក្នុងថ្ងៃខួបវ័យ៦០ឆ្នាំ របស់ Tom Cruise


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)