(ភ្នំពេញ)៖ អ្នកទីផ្សារមិនច្រើនទេ ដែលវិវត្តន៍ខ្លួនទៅជាក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រងទូទៅ នៃស្ថាប័នណាមួយ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកជំនាញផ្នែកលក់ អាចចាប់យកឱកាសទាំងនោះច្រើនជាង អ្នកទីផ្សារ។ ហេតុនេះបណ្តាលមកពីមូលហេតុចម្បងមួយ គឺអ្នកទីផ្សារ ត្រូវបានគេចាត់ទុកថា ជាអ្នកចាយ ខណៈពេលដែល ផ្នែកដទៃទៀតទាំងឡាយព្យាយាមសន្សំសំចៃ ដើម្បីការចំណេញរបស់ស្ថាប័ន។
ផ្ទុយទៅវិញគតិបែបនេះ មិនបានឆ្លុះបង្ហាញត្រឹមត្រូវពីអ្វី ដែលអ្នកទីផ្សារធ្វើដើម្បីស្ថាប័ននោះទេ។ អ្នកទីផ្សារ គឺជាក្បាលម៉ាស៊ីន នៃការរីកចំរើនរបស់ស្ថាប័ន។
ដើម្បីឲ្យអ្នកទីផ្សារអាចចាប់យកឱកាស ក្លាយជាបុគ្គលថ្នាក់ដឹកនាំ នៃស្ថាប័ននៅទូទាំងពិភពលោក ពួកគេត្រូវតែឆ្លុះបង្ហាញខ្លួនឯងជា អ្នករក្សាការពារនិម្មិតសញ្ញាស្ថាប័ន និងជាអ្នករុញច្រាននិម្មិតសញ្ញានេះ ឲ្យថ្កុំថ្កើងក្នុងទីផ្សារប្រកួតប្រជែង។ ពិភពលោកសព្វថ្ងៃនេះ ត្រូវការអ្នកទីផ្សារជំនាញ ដែលមានទំនួលខុសត្រូវខ្ពស់ និងសមត្ថភាពខ្ពស់ក្នុងការផ្លាស់ប្ដូរ ជោគវាសនាស្ថាប័ន។
ដូច្នេះប្រសិនបើអ្នក ជាអ្នកជំនាញទីផ្សារ ហើយចង់ក្លាយជាថ្នាក់ដឹកនាំនៃស្ថាប័ន នេះជាគន្លឹះសំខាន់ៗដែលអាចជួយ អ្នកទៅកាន់កន្លែងដែលត្រឹមត្រូវ៖
1- ព្រួតដៃគ្នាជាមួយក្រុមការងារផ្នែកលក់ ដើម្បីបង្កើននៅគម្រោមផ្សព្វផ្សាយ និងលក់ដ៏មានប្រសិទ្ធភាព
2-សម្រួចជំនាញពាក់ព័ន្ធផ្សេងៗ និងជំនាញផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ប្រសិបបើអ្នកស្ទើរផ្នែកហិរញ្ញវត្ថុ អ្នកអាចស្វែងរកវគ្គសិក្សានានា ដែលពាក់ព័ន្ធនឹងផ្នែកនេះ ដើម្បីជាជំនួយ។
3-អ្នកត្រូវចូលរួមយ៉ាងពេញទំហឹងក្នុងសង្វាកផលិតកម្មនៃផលិផលរបស់អ្នកដើម្បីយល់ដឹងកាន់ច្បាស់អំពីផលិតផល រឺសេវាកម្មរបស់អ្នក។
4-ចោទសួរខ្លួនឯង អំពីមូលហេតុដែលធ្វើឲ្យការផ្សព្វផ្សាយមួយ មានប្រសិទ្ធភាព និងគ្មានប្រសិទ្ធភាព ហើយស្វែងរកនូវចម្លើយសំខាន់ៗ ឲ្យខានតែបាន
5-បង្កើនទំនួលខុសត្រូវឲ្យខ្ពស់ លើគម្រោងផ្សព្វផ្សាយរបស់អ្នក
6-ត្រូវទាញយកនៅលទ្ធផល ដ៏ប្រសើរនៃការងាររបស់អ្នក ហើយបង្ហាញវាទៅកាន់ជនសំខាន់ៗ ក្នុងផ្នែកដទៃនៃស្ថាប័នរបស់អ្នក។
គន្លឹះសំខាន់ៗទាំងនេះនឹង ជួយអ្នកបង្កើននៅជំនាញ និងលទ្ធផលជោគជ័យ លើកការគ្រប់គ្រងទូទៅ ហើយនៅពេលឱកាសមកដល់ អ្នកនឹងបានត្រៀមខ្លួន រួចរាល់សម្រាប់តំណែងថ្នាក់ដឹកនាំ នៃស្ថាប័នជាមួយនឹងចំណេះ និងជំនាញទីទៃ ពីផ្នែកទីផ្សារបន្ថែមលើជំនាញទីផ្សាររបស់អ្នក។
តំណែងថ្នាក់ដឹកនាំត្រូវការអ្នក ដែលមានជំនាញស្ទើរគ្រប់វិស័យ ហើយបុគ្គលនោះជារូបអ្នក។ សិក្ខាកាម នឹងអាចប្រើប្រាស់ចំណេះដឹងទាំងនេះ ជាប្រយោជន៍សំខាន់សម្រាប់ស្ថាប័ន ពិសេសក្នុងការបង្កើត និងចាប់យកឱកាសថ្មីៗ ក្នុងទីផ្សារប្រកួតប្រជែង។
សិក្ខាសាលានេះ នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារ កាបូឌីយ៉ាណា ភ្នំពេញ សម្រាប់សិក្ខាកាមត្រឹមតែ៥០នាក់ប៉ុណ្ណោះ ដែលជាអ្នកទីផ្សារ ដែលមានបំណងចង់ក្លាយជាថ្នាក់ដឹកនាំ នៃស្ថាប័ន ឬជាបុគ្គលល្បីល្បាញទាំងក្នុងតំបន់ និងអន្តរជាតិលើវិស័យនេះ។
សិក្ខាសាលានេះនឹងត្រូវបានបង្ហាត់បង្ហាញ ដោយអ្នកជំនាញទីផ្សារសញ្ជាតិ អង់គ្លេសដ៏ល្បី គឺលោក ASANKA De Silva។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១២ ៣៧៧២៧១ និង០៧៧ ៨២៦៧៨៣ ឬសារអេឡិចត្រូនិក [email protected]។ សិក្ខាសាលានេះរៀបចំដោយក្រុមហ៊ុន Commercial Trainers Ince (ប្រទេសអង់គ្លេស) សហការជាមួយក្រុមហ៊ុន ANUSSA Event Planner Co., Ltd (ប្រទេសកម្ពុជា)៕