(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ពុយ គា ម្ចាស់ស្នាដៃនិពន្ធ និងបោះពុម្ពសៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងក្រៅឆាក របស់មេដឹកនាំអាស៊ាន និងពិភពលោក» ដែលលោកបានឧបត្ថម្ភនូវសៀវភៅខាងលើចំនួន៥០ក្បាល ជូនដល់អង្គភាពព័ត៌មាន Fresh News សម្រាប់ចែកជូនដល់បុគ្គលិក និងដាក់តម្កល់នៅបណ្ណល័យរបស់អង្គភាព ដើម្បីសិក្សាស្វែងយល់ និងបង្កើនចំណេះដឹងបន្ថែម។

សូមបញ្ចាក់ថា លោកពុយ គា គឺជាអ្នកកាសែតដ៏មានបទពិសោធមួយរូបរបស់កម្ពុជា ហើយលោកក៏ជាប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ របស់ប្រទេសជប៉ុន ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅមួយរូបផងដែរ។ បទពិសោធយកព័ត៌មាន ជាពិសេសការចូលរួមយកព័ត៌មាននៅក្នុងវេទិការកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំលំដាប់អន្តរជាតិធំៗ នៅក្នុងតំបន់និងអន្តរជាតិ បានធ្វើឲ្យមិត្តអ្នកអានមានចំណាប់អារម្មណ៍នូវអត្ថបទរបស់លោក ដែលនិយាយពីរឿងរ៉ាវអាថ៌កំបាំងក្រៅឆាកនៃកិច្ចប្រជុំទាំងអស់នោះ។

ខាងក្រោមជាលិខិតថ្លែងអំណរគុណរបស់អង្គភាពព័ត៌មាន Fresh News ជូនចំពោះលោក ពុយ គា៖