(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ បានទទួលនូវអង្ករ ចំនួន២០តោន ស្មើនឹងថវិកា១ម៉ឺនដុល្លារ ពីក្រុមហ៊ុនចែកចាយគ្រឿងចក្រជម្ពូវ័ន ដើម្បីបម្រើក្នុងកិច្ចការងារមនុស្សធម៌ កាកបាទក្រហមព្រមទាំងប្រជាជនក្រក្រី។
ពិធីផ្តល់អង្ករនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យដោយមានការចូលរួម លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកផាន់ ងួនឈៀង ម្ចាស់ក្រុមហ៊ុនចែកចាយគ្រឿងចក្រជម្ពូវ័ន។
លោកអភិបាល បានថ្លែងអំណរគុណចំពោះលោក ផាន់ ងួនឈៀង ដែលបានផ្តល់នូវអង្ករផ្កាខ្ញី ចំនួន២០តោន គិតជាប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់បម្រើក្នុងការងារមនុស្សធម៌ កាកបាទក្រហម និងប្រជាពលរដ្ឋក្រីក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ៕