(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការណែនាំស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងប៉ៃលិន។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី កែម អនុជ បានថ្លែងថា ផែនការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ គឺដើម្បីអប់រំសតិអារម្មណ៍យោធិនគ្រប់រូបហើយការងារនេះ ត្រូវចុះធ្វើឲ្យដល់គ្រប់កងឯកភាពចំណុះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យទទួលលទ្ធផលល្អ សំដៅលើកម្ពស់គុណភាពនយោបាយមនសិការ ស្មារតី ឆន្ទៈ ក្រមសិលធម៌សេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ ពង្រឹងសមត្ថភាពជំនាញលើគ្រប់វិស័យឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហាន សម្រេចបាននូវភារកិច្ច ក្នុងការការពាររឹងមាំអធិបតេយ្យភាព បូរណភាពទឹកដី។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា កងទ័ពត្រូវគោររពវិន័យផ្ទៃក្នុងបទបញ្ជារបស់ថ្នាក់ដឹកនាំ និងបទវិន័យទូទៅ នៃកងយោធពលខេមរភមិន្ទ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់ខ្លួនដែលធ្លាប់ល្បីល្បាញរុងរឿងថ្កុំថ្កើង ហើយបន្តរក្សាបាននូវអត្តសញ្ញាណជាតិរហូតបច្ចុប្បន្ន។ ក្តាប់សភាពការណ៍ ពួកអមិត្តឲ្យបានច្បាស់លាស់នូវរាល់ឧបាយកលកលល្បិចរបសពួកគេ ដែលតែងតែមានចេតនាអាក្រក់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលប្រសូត្រពីការបោះឆ្នោតស្របច្បាប់ និងត្រូវធ្វើផែនការវាយបកជាបន្ទាន់។
លើសពីនេះទៅទៀត លោកក៏បានលើកឡើងពីគុណតម្លៃដ៏ធំធេង នៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាភាពអង់អាចក្លាហាន ការគិតគូរពីសុខទុក្ខ កងទ័ព និងផលប្រយោជន៍អាយុជីវិតប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យោធិនត្រូវតែអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះឈ្នះ ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនៅសន្តិភាព និងឯកភាពជាតិពេញលេញ។ កត្តាទាំនេះហើយដែលមានសម្តេចតេជោ ជាស្ថាបនិកដឹកនាំប្រកប ដោយសមត្ថភាពឈ្លាសវៃ ដោយយកជីវិតទៅប្តូរ និងធ្វើដើមទន់យកសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។
លោកឧត្តមសេនីយ៍ត្រី កែម អនុជ ក៏បានសង្កត់ធ្ងន់មិនឲ្យយោធិនណាម្នាក់ប្រព្រឹត្តកុំហុសខុសឆ្គង តែយោធិនទាំងអស់ត្រូវគោរពវិន័យផ្ទៃក្នុង, បទវិន័យទូទៅនៃកងយោពលខេមរភូមិន្ទ, បទបញ្ជា បទបញ្ញតិ្ត ៦មិន ៨ត្រូវ ប្រឆាំដាច់ខាត់បដិវដ្តពណ៌ ដែលកើតឡើយលើទឹកដីកម្ពុជា, កុំសេព ឬជួញដូរគ្រឿងញៀនជា ដាច់ខាត ប្រសិនបើមានករណីដូច្នោះនឹងត្រូវដាក់ពិន័យតាមច្បាប់កងយោធពលខេមរភូមិន្ទ ឬត្រូវបណ្តេញចេញពីក្របខណ្ឌ៕