នាយឧត្តមសេនីយ៍ នេត សាវឿន៖ មិនមានការឃាត់ខ្លួនលោក កឹម សុខា នោះទេ ខណៈ អេង ឆៃអ៊ាង ថា មានការឃាត់រថយន្តប្រធានស្តីទី CNRP
26-05-2016 12:11
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News មុននេះបន្តិចថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ។ តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមុននេះបន្តិច ដែរថា មានការឃាត់ឆែកឆេររថយន្តរបស់លោក កឹម សុខា ពិតប្រាកដមែន។
លោក អេង ឆៃអ៊ាង បានបញ្ជាក់មុននេះដែរថា បន្ទាប់ពីការឆែករថយន្តមិនឃើញលោក កឹម សុខា សមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យរថយន្តនោះចាកចេញ បាត់ទៅ។
លោក អេង ឆៃអ៊ាង បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «ព័ត៌មានបន្ទាន់ (២៦-០៥-២០១៦ ម៉ោង១១៖៣៥នាទី) ពួកអាជ្ញាធរ បាននឹងកំពុងឃាត់រថយន្ត ឯកឧត្តម កឹម សុខា នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក»៕