(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៦៨,៨៤៤នាក់ (ស្លាប់ ៤៣,០៩២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,១៧២,៣៩០នាក់ (ស្លាប់ ១៥៦,៩១៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦៥៤,៩៥១នាក់ (ស្លាប់ ៣៥,៩២៣នាក់)
* ថៃ ឆ្លងចំនួន ៤,៥៧៩,៤២១នាក់ (ស្លាប់ ៣១,២២៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៧៥៥,៤០៣នាក់ (ស្លាប់ ៦០,៦៩៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៦៦៤,៧០៧នាក់ (ស្លាប់ ១,៤៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៩៦៦នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,៨១៥នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៩៥,១១៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,៦១២នាក់ (ស្លាប់ ៣,០៥៦នាក់)៕