(សេអ៊ូល)៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក បាន គីមួន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវជំរុញឲ្យ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បញ្ឈប់ការបង្កហេតុ និងងាកមកកាន់ផ្លូវសន្ដិភាព ដើម្បីគេចផុតពីការដាក់ទណ្ឌកម្ម នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។
ប្រមុខ UN រូបនេះ បានថ្លែងនៅក្នុងសុន្ទរកថា នៅកូរ៉េខាងត្បួង ដោយបានជំរុញឲ្យកូរ៉េខាងជើង ឈប់បង្ករឿង និងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ព្រមទាំងត្រឡប់ទៅរកទិសដៅនៃការអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ដើម្បីចាកចេញពីប្រទេសឯកោ។
ប្រសិនបើភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េនៅតែបន្ត វានឹងជះផលប៉ះពាល់ដល់តំបន់អាស៊ីភាគឦសាន ហើយបើសិនជាកូរ៉េខាងជើង មានទំនាក់ទំនងល្អជាមួយអន្តរជាតិ នោះសន្តិភាពនៅក្នុងតំបន់មួយនេះ នឹងកើតមានឡើង ហើយជានិរន្ត៕