(ភ្នំពេញ)៖ ក្នុងនាមជាពុទ្ធសាសនិក អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ទទួលបន្ទុកស្រុកវាលវែង ក៏ដូចជាអនុប្រធានក្រុមការងារចុះជួយស្រុកកណ្ដាលស្ទឹង ទទួលបន្ទុកឃុំត្បែង និងអ្នកឧកញ៉ា គៀន ស្រីនាង នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចាត់តាំងក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងព្រះសង្ឃគង់ចាំព្រះវស្សានៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សរុបចំនួន ១៦វត្ត ដែលចំណាយថវិកាអស់ប្រមាណ៦០លានរៀល។
សូមជម្រាបថា ទៀនព្រះវស្សា សម្ភារបរិក្ខា រួមទាំងគ្រឿងឧបភោគបរិភោគ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាថ្ងៃនេះ គឺដើម្បីចូលរួមចំណែកអុជបំភ្លឺដល់ សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានា៕