និស្សិតសហរដ្ឋអាមេរិកមួយក្រុម ធ្វើទស្សនកិច្ច នៅរដ្ឋសភា កម្ពុជា
26-05-2016 11:28
(ភ្នំពេញ)៖ និស្សិតមួយក្រុមមកពី សាលា Edgewood College Nursing សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីស្វែងយល់អំពីស្ថាប័នសភា របស់កម្ពុជា។ នេះបើតាមកាប្រកាសរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
លោកស្រី ទេព សុទ្ធី សមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈលេខាធិការដ្ឋាន សម្របសម្រួលបច្ចេកទេស នៃសភាកម្ពុជា (ល.ស.ប) នឹងរៀបចំ កម្មវិធីទស្សនកិច្ចសិក្សានេះ៕