(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់ និងជាសះស្បើយ១០នាក់

២៖ រុស្ស៉ី អះអាងថា ការវាយប្រហារលើទីក្រុង Odesa បំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន

៣៖ ព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស

៤៖ រដ្ឋាភិបាលជប៉ុន ជូនដំណឹងទៅកាន់ប្រទេសនានា រួមទាំងរុស្ស៉ីផងដែរ អំពីការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ ស៉ីនហ្សូ

៥៖ សម្តេចម៉ែ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេស

៦៖ រុស្ស៉ីរិះគន់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភមិនសមហេតុផល ជុំវិញទំនាក់ទំនងរុស្ស៉ី-អាហ្រិក

៧៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះការប្រោសព្រះរាជទានព្រះរាជទ្រព្យសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

៨៖ នាយក WHO ប្រចាំតំបន់អាស៉ីអាគ្នេយ៍ អំពាវនាវឲ្យបង្កើនវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ជំងឺអុតស្វា

៩៖ លោកស្រី ឱ វណ្ណឌីន៖ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកពាក់ព័ន្ធ៥នាក់ ក៏មិនមានអ្វីប្រែប្រួល

១០៖ របាយការណ៍៖ ចំនួនប្រជាជនចិន អាចនឹងចាប់ផ្ដើមថយចុះ នៅមុនឆ្នាំ២០២៥

១១៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម

១២៖ ចំនួនអ្នកចូលសម្រាកព្យាបាលកូវីដ១៩ នៅមន្ទីរពេទ្យ ក្នុងប្រទេសអូស្រ្តាលី មានការកើនឡើងខ្លាំង

១៣៖ ទស្សនៈ លោក ម៉ារ យ៉ារិទ្ធ៖ បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែបម្រើតាមការចង់បានរបស់រុស្ស៉ី

១៤៖ យោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់

១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៧លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ២២,៥៥៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៧នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១១៧,១៣៧នាក់, ដូសទី៣ចំនួន ៩,៦៧០,៥៧៧នាក់, ដូសទី៤ចំនួន ៣,៣៥៧,៤៣៨នាក់ និងដូសទី៥ចំនួន ៤៣៩,៧២៤នាក់ (គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២)

១៨៖ ថៃ៖ មនុស្ស ១,៧៤០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១៩៖ នាវាចម្បាំងជើងទឹកប៉ាគីស្ថាន ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

- ព័ត៌មាន Fresh News Plus

១៖ Elon Musk ច្រានចោលព័ត៌មានលួចទាក់ទងស្នេហាជាមួយភរិយារបស់សហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin

២៖ T-Mobile យល់ព្រមបង់ប្រាក់ ៣៥០លានដុល្លារអាមេរិក ដើម្បីបញ្ចប់សំណុំរឿងវាយប្រហារតាមអ៊ីនធឺណិតក្នុងទ្រង់ទ្រាយដ៏ធំកាលពីឆ្នាំមុន

៣៖ Apple ទំនងជាមិនពន្យារពេលសម្រាប់ការចេញផ្សាយ iPhone 14 ដូចពាក្យចចាមអារ៉ាមនោះទេ

៤៖ Disney ប្រកាសចំណងជើងរឿង Avengers ចំនួនពីរទៀត គ្រោងបញ្ចេញនៅឆ្នាំ២០២៥

៥៖ លោក Tuchel ថា Chelsea ពុំទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមរដូវកាលថ្មីនោះទេ

៦៖ West Ham បានយល់ព្រមចំណាយ ៣០.៥លានផោន ទិញខ្សែប្រយុទ្ធកម្ពស់ជិត ២ម៉ែត្រ Scamacca


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)